ប្រៀប​ធៀប​តម្លៃទូរស័ព្ទ និងផលិតផលអេឡិចត្រូនិក​ តាមរយៈ domlai.com

domlai

កំនត់​សំគាល់៖ នេះ​ជា​អត្ថបទដែល​សរសេរ​ដោយ​ Domlai.com តើអ្នកធ្លាប់មានផលលំបាកក្នុងការស្វែងរកទិញទូរស័ព្ទនិងផលិតផលអេឡិចត្រូនិចផ្សេងទៀតទេ? មុននិងទិញ អ្នកប្រាកដជាត្រូវសាកសួរតម្លៃរបស់វាតាមបណ្តាហាងផ្សេងៗ បើមិនដូច្នោះអ្នកក៏ត្រូវអង្គុយឆែកវែបសាយរបស់ហាងនីមួយៗដើម្បីរកតម្លៃដែលទាបជាងគេ។ បន្ថែមពីនោះទៅទៀត មុនអ្នកសំរេចចិត្តទិញអ្នកចាំបាច់ត្រូវមើលព័ត៌មានលំអិតអំពីផលិតផលនោះ មើលវីដេអូនានាដែលទាក់ទងអំពីផលិតផល មើលការវាតម្លៃផលិតផល ធ្វើការប្រៀបធៀបផលិតផលជាដើម ដើម្បីជាជំនួយដល់អ្នកអាចទិញផលិតផលមិនខុសបំណង។ ពេលខ្លះមានការលក់ពិសេសរបស់ហាងទូរស័ព្ទផ្សេងៗ តែអ្នកមិនបានដឹង ដូច្នេះអ្នកប្រាកដជាបាត់បង់ឪកាសនេះមិនខាន។ វែបសាយ Domlai.com បានផ្តល់ជូននូវដំណោះស្រាយទៅលើបញ្ហាទាំងអស់នេះ។ វែបសាយ Domlai.com ជាវែបសាយអ្វី? Domlai.com ត្រូវបានបង្កើតឡើងដោយកូនខ្មែរមួយក្រុម វែបសាយនេះបានដាក់អោយប្រើប្រាស់ជាផ្លូវការចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤ ។ ក្រុមការងារវែបសាយ Domlai.com បានខិតខំសំរិតសំរាំងវែបសាយនេះឡើងក្នុងគោលបំណងជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកផលិតផលទូរស័ព្ទ និងផលិតផលអេឡិចត្រូនិចផ្សេងៗទៀតដែលមានតំលៃទាបបំផុតនៅតាម បណ្តាហាងល្បីៗនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះលោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមដូចជា ការវាយតម្លៃផលិតផល ការវាយតម្លៃហាង ការពិភាក្សាពីផលិតផល ព័ត៌មានលំអិតពីផលិតផល និង វីដេអូនានាដែលទាក់ទងនិងផលិតផល។ ជារួម Domlai.com ជួយអោយលោកអ្នកអាចធ្វើការសំរេចចិត្តទិញផលិតផលយ៉ាងងាយស្រួល និងចំណាយពេលតិចបំផុត។ ហេតុអ្វីត្រូវប្រើប្រាស់វែបសាយ Domlai.com? ជាមួយវែបសាយ Domlai.com លោកអ្នកនឹងមិនចំណាយពេលច្រើនក្នុងការស្វែងរកពត៌មានតម្លៃ ផលិតផលដែល លោកអ្នកចង់ទិញ។ វែបសាយ Domlai.com បានប្រមូលព័ត៌មានតម្លៃទាំងនោះរួមទាំងព័ត៌មានផ្សេងៗតាមហាងល្បីនានាមកបញ្ហាញលើវែបសាយ Domlai.com ដូចនេះលោកអ្នកមិនចាំបាច់មើលវែបសាយផ្សេងៗច្រើននោះទេ។ អ្នកអាច […]

iOS 9 នឹង​ជួយ​អោយ​ iPhone និង​ iPad ម៉ូឌែល​ចាស់ៗ​ ដើរ​ស្រួល​ជាង​មុន

iPhone

iSO 9 ការ​ដូរ​ម៉ូឌែល​ទូរស័ព្ទ​មួយៗ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ជា​ពិសេស​ចំពោះ​អ្នក​មិន​សូវ​ជា​សំបូរ​លុយ​កាក់។ តែ​ការ​ធ្វើ​អោយ​ទាន់​សម័យ (update) នៃប្រពន្ធ័iOS ក៍​ជា​ការ​ចាំ​បាច់​ណាស់​ដែរ ព្រោះ​វា​​បន្ថែម​មុខ​ងារ​ថ្មីៗ និង​ជួយ​ពង្រឹង​ផ្នែក​សុវត្ថិភាព​។ ប៉ុន្តែ​អ្នក​ប្រើ​ភាគ​ច្រើន រអ៊ូ​ថាទូរស័ព្ទ​ពួក​គេដើរ​យឺត បន្ទាប់​ពី​តំលើង iOS ថ្មី​រួច​មក។ ហេតុការណ៍​នេះ​ អាច​កើត​មាន ចំពោះ​អ្នក​ប្រើ ម៉ូឌែលចាស់​ដូច​ជា 4S ឬ iPad Mini។ លោក​អ្នក​នឹង​លែង​មាន​កង្វល់​ទៀត​ហើយ ជាមួយនឹង​ iOS 9។ តាម​ប្រភព​ពត៍មានលេចធ្លាយ​មួយ បាន​អោយ​ដឹង​ថា iOS 9 ផ្តោត​សំខាន់​ទៅ​​លើ ស្ថេភាព​និងល្បឿន។ នេះ​ជា​ដំនឹង​ល្អ​មួយ សំរាប់​អ្នក​ដែល​ប្រើប្រាស់​ iPhone​ ឬ iPad ចាស់ៗ។ ​ Google Map Google Map បានបន្ថែម​ការជូន​ដំណឹង ពី​ស្ថានភាព​នៃ​ការ​កកស្ទះ​នៃ​ផ្លូវនីមួយៗ ដែលជា​ការជួយ​សំរួល​យ៉ាង​ច្រើន សំរាប់​អ្នក​ធ្វើ​ដំនើរ។ តែ​មិន​ដឹង​ថា​លក្ខណៈ​ពិសេស​នេះ មាន​សំរាប់​ស្រុក​ខ្មែរឬ​ទេ? Xiaomi ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​មួយ​របស់​ចិន​ឈ្មោះ Xiaomi កំពុង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​យ៉ាង​ខ្លាំង […]